ប្រជាពលរដ្ឋ​នៅ​ចំណុច​ពយ​កំ​ពេញ ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុង ខេត្ត​ព្រះសីហនុ នឹង​ទទួលបាន​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ដីធ្លី​នាពេល​ដ៏​ខ្លី​ខាងមុខ​

0
13

​​ខេត្ត​ព្រះសីហនុ​៖ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត​ព្រះសីហនុ ស្នើអោយ​ប្រជាពលរដ្ឋ ត្រូវ​រក្សាទុក​ឲ្យ​បាន​គត់មត់​មិន​ត្រូវយក​ប្លង់​ដែល ទទួលបាន​នាពេលខាងមុខ​យកទៅដាក់​បញ្ចាំ​យកប្រាក់​មក​ចាយវាយ​ខុស​គោលដៅ​ដែល​ធ្វើ​ឲ្យ​បាត់បង់​សុភមង្គល​ក្នុង​គ្រួសារ ព្រោះ​ការងារ​គ្រប់គ្រង​ដីធ្លី​ជា​កត្តា​សំខាន់​ណាស់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​។​

​ថ្លែង​ក្នុង​ពិធី​កិច្ចប្រជុំ​ស្តីពី​ការបិទ​ផ្សាយ​ទិន្នន័យ​ក្បាលដី​ជា​សាធារណ​: នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​មាន​ល័ក្ខណៈ​ជា​ប្រព​ន្ធ័​ជូន​ដល់​ម្ចាស់​ក្បាលដី​ចំណុច​ពយ​កំ​ពេញ ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុង ខេត្ត​ព្រះសីហនុ​នា​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​បញ្ជាក់ថា​ការងារ​គ្រប់គ្រង​ដីធ្លី​ជា​កត្តា​សំខាន់​ណាស់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ ហើយ​បន្ទាប់ពី​ទទួលបាន​នូវ​ប្លង់​សម្គាល់​អចលនវត្ថុ​ដោយ​ស្របច្បាប់​ហើយ​ត្រូវតែ​រក្សាទុក​ឲ្យ​បាន​គត់មត់​មិន​ត្រូវយក​ប្លង់​ដែល​ទទួលបាន​នាពេលខាងមុខ យកទៅដាក់​បញ្ចាំ​យកប្រាក់​មក​ចាយវាយ​ខុស​គោលដៅ​ដែល​ធ្វើ​ឲ្យ​បាត់បង់​សុភមង្គល​ក្នុង​គ្រួសារ​។ ក្នុងនាម​អាជ្ញាធរខេត្ត​ក៍​សូម​ថ្លែង​កោតសរសើរ​ដល់​មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី គ្រប់គ្រង​កម្ម​វិធិ​ធី​អនុវិស័យរ​រដ្ឋបាល​ដីធ្លី​ខេត្ត​ដែល​បាន​ខិតខំ​សម្រេច​បានជា​ផ្លែផ្កា នាពេល​កន្លងមក​ក្នុងការ​បំរើ​ឲ្យ​ផលប្រយោជន៍​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​នៅក្នុង​ខេត្ត​ព្រះសីហនុ រួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ជាមួយ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ជា​ប្រមុខ​ដឹកនាំ​។

​លោក នួន ប៉ុក ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត​បាន​មានប្រសាសន៍ថា​យោងតាម​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​លេខ​៦៧៦/១៧ (​ស​.​ជ​.​ណ )​ចុះ​ថ្ងៃទី​០៩​ខែតុលា ឆ្នាំ​២០១៧ និង​ឆ្លងតាម​កិច្ចប្រជុំ​ផ្សព្វផ្សាយ​កំណត់​តំបន់ វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​មាន​ល័ក្ខណៈ​ជា​ប្រព​ន្ធ័​ជូន​ដល់​ម្ចាស់​ក្បាលដី​ចំណុច​ពយ​កំ​ពេញ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុង ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៧​កន្លងមក​និង​យោងតាម​អនុ​ក្រិ​ត្យរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​ក៍​ដូច​ជា​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី ដែល​បានសម្រេច​ឲ្យ្​ក្រុមការងារ​ជំនាញ​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​បាន​ចុះបញ្ជីរ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​ចំណុច​ខាងលើ​និង​បានធ្វើ​ការបិទ​ផ្សាយ​ពី​ទិន្នន័យ​ក្បាលដី​ចំនួន​៥២​ក្បាលដី​ក្នុងនោះ​០៤​ក្បាលដី​មិនមាន​ទិន្នន័យ ។ លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ការបិទ​ផ្សាយ​ទិន្នន័យ​ក្បាលដី​ខាងលើ​ចាប់ពី​ថ្ងៃទី​១៣ ខែតុលា​ដល់​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៧ បើ​បងប្អូន​ជា​ម្ចាស់​ក្បាលដី​ណា ដែលមាន​ការពាក់ព័ន្ធ​សុំ​ឲ្យ​ធ្វើការ​តវ៉ា​ជាមួយ​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​ច​ណុ​ច​ខាងលើ​ដើម្បី​ធ្វើការ​ដោះស្រាយ​ក្នុងករណី​មិនអាច​ដោះស្រាយបាន​មន្ត្រី​ជំនាញ​និង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ជាតិ​ដោះស្រាយ​បន្ត ។ ចំពោះ​ម្ចាស់​ក្បាលដី​ណា​ដែល​មិនមាន​វិវាទ​គណ​:​កម្ម​ការជំនាញ​និង​កសាង​ឯកសារ​ជូន​លោក​អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ពិនិត្យ​សម្រេច​ផ្ត​ល់ប​ណ្ណ័​សម្គាល់​អចលវត្ថុ​ជូន​ដល់​ពួកគាត់ ៕ ទន់ សុខ​



Source: economic-news

Comments