ឃាត់ខ្លួន​លោកតា​វ័យ៦៨ឆ្នាំ​ម្នាក់ ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​អាណាព្យាបាល​យុវតី ២នាក់​ពីបទ​រំលោភ​សេពសន្ថវ:

0
6

ខេត្តកណ្ដាល ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅ​ចំណុច ភូមិ​ព្រែកជីក ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះ​មាន​ចំនួន០២នាក់ ÷ ០១-ឈ្មោះ វ.ស.ន ភេទ​ស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ ព្រែកជីក ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល។

០២-ឈ្មោះ ផ.ស.រ ភេទ​ស្រី អាយុ១៦ឆ្នាំ​ជនជាតិខ្មែរ មុខរបរ នៅក្នុង​បន្ទុក​ឪពុកម្តាយ​មាន​ទីលំនៅ ភូមិ​ព្រែកជីក ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល។ជនសង្ស័យ​ឈ្មោះ គិត ចាន់ថុល (ហៅ​សោរ) ភេទ​ប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ​មាន​ទីលំនៅ​ភូមិ​ព្រែកជីក ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្ដាល ។

នៅ​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ជនរងគ្រោះ​បាន​និយាយ​អំពី​រឿងហេតុ ដែល​ជន​ស​ង្ស​យ័​ចាប់រំលោភ​សេ​ពស​ន្ថ​វះ ប្រាប់​ទៅ​ឪពុកម្តាយ​របស់ខ្លួន ហើយ​បន្ទាប់មក អាណាព្យាបាល​របស់​ជន​រងគ្រោះ​ទាំងពីរ ក៏​បានមក​ដាក់​បណ្តឹង​នៅ​ប៉ុស្តិ​រដ្ឋបាល​កោះ​ចិន វេលា​ម៉ោង១៨ ថ្ងៃទី១២ ដដែល។

ក្រោយពី​ប៉ុស្តិ​ទទួល​ពាក្យបណ្តឹង​រួចមក កម្លាំង​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌ សហការ​ណ៏​ជាមួយ​កម្លាំង​ប៉ុស្តិ​រដ្ឋបាល​កោះ​ចិន បាន​ហៅ​ជនរងគ្រោះ​ទាំងពីរ​នាក់ និង​ជន​ស​ង្យ័​យមក​សាកសួរ ។

ផ្អែក​តាម​ចម្លើយ​បំភ្លឺ​របស់​ជនរងគ្រោះ​ឈ្មោះ បាន​បំភ្លឺថា ជនសង្ស័យ ធ្លាប់បាន​ចាប់រំលោភ​សេព​ស​ន្ថ​វះ លើ​រូបនាង បាន១លើក រីឯ​លើកក្រោយៗមកទៀត បានត្រឹមតែ ចាប់​ថើប ឱប ស្ទាបអង្អែល ច្របាច់​ដោះ ជាដើម គឺ​ចាប់តាំងពី​កំឡុង បុណ្យចូលឆ្នាំ​ខ្មែរ​មក ដោយ​ការ​លួងលោម និង​ហាម​ជនរងគ្រោះ​មិនអោយ​និយាយប្រាប់​គេ ។

ជនសង្ស័យ​ឈ្មោះ គិត ចាន់ថុល ហៅ សោរ បាន​ឆ្លើយ​សារភាពថា កន្លងមក រហូតមកដល់​ត្រឹម​ថ្ងៃ​មិន​ចាំ​ខែមិថុនា ឆ្នាំ២០១៧ រូបគាត់ ពិតជា​ធ្លាប់​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ ជាមួយ​ជនរងគ្រោះ​ឈ្មោះ ផង់ សុ​វណ្ណា​រី ចំនួន៤លើក តែ​មិនបាន​ដល់​ស៊ី​ជំរៅ​ទេ ដោយ​លឹ​ង្គ​របស់គាត់ មិន​រឹង និង​បានត្រឹមតែ​ចាប់​ឱប ថើប ស្ទាប អង្អែល​ច្របាច់​ដោះ​និង​យកដៃ​ស្ទាប​លេង ប្រដាប់ភេទ​តែប៉ុណ្ណោះ។

និង​បាន​ប្រព្រឹត្ត​ទៅលើ​ជនរងគ្រោះ​ឈ្មោះ វ.ស.ន បានត្រឹមតែ ឱប ថើប ស្ទាប អង្អែល​ដងខ្លួន ទាំង​នៅជាប់​សំលៀកបំពាក់ ដោយ​មិនមាន​ការ​ដោះ​សំរាត សំលៀកបំពាក់ របស់​នាង​ឡើយ។

មូលហេតុ​ដែលនាំអោយ​ជនសង្ស័យ និង​ជនរងគ្រោះ​មានការ​ទំនាក់​ទំនងជា​មួយ​គ្នា និង​រហូតដល់​កើតមាន​បទល្មើស​ខាងលើ​កើតឡើង គឺ​ដោយសារ ជនរងគ្រោះ​ធ្លាប់​ចេញចូល​ផ្ផះ​ជនសង្ស័យ​ខ្ចីលុយ​និង​ទៅ​កត់​កន្ទុយលេខ អោយ​ជនសង្ស័យ។

ករណីនេះ ជនសង្ស័យ​បន្ទាប់ពី​សារភាព​រួច​ស​ម​ត្ថ​កិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​កសាង​សំណុំរឿង និង​បន្ត​ចាត់ការ​តាម​នីតិវិធី  ៕

 

Source: national-news

Comments