នាំគ្នា​ចូល​ប៉ុស្តិ៍​ប៉ូលិស តាមពិត​ចឹ​ង​សោះ នៅ​ភ្នំពេញ

0
6

ភ្នំពេញៈ កាលពី​វេលា​ម៉ោង៨និង១០នាទី​ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ អ្នករត់​រ៉ឺម៉ក​កង់​បី​ចំនួន៤នាក់ បាន​ព្រួត​គ្នា​យក​អាយកូម មក​វាយ​ក្បាល បុរស​អ្នករត់​តាក់ស៊ី​ម្នាក់ទៀត ពីក្រោយ​បណ្ដាល​ឲ្យ រងរបួស​បែកក្បាល​យ៉ាងដំណំ ខណៈពេល​មានទំនាស់​ពាក្យសម្ដី​រឿង​ដណ្ដើម​កន្លែង​ចត​យានយន្ត នៅ​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិតនៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​មានឈ្មោះ ជាវ សា​វុត្ថា អាយុ៣៤ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ផ្ទះ​លេខ127E1 ផ្លូវ​លេខ108 សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ ចំណែក​ជនដៃដល់​ដែលជា​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​មាន​គ្នា៤នាក់ ក្នុងនោះ ទី១,ឈ្មោះ​ប៉ុង សុ​ផឹ អាយុ៣១ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ592 ផ្លូវលំ​ក្រុមទី៤ ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ទី២,ឈ្មោះ ឈួន រ៉ា​ម៉ា​ឌី អាយុ៥០ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ៣៩៥ ភូមិ​ត្រពាំង​ល្វា១ សង្កាត់​កា​កាប១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទី៣,ឈ្មោះ សុខ ច​យ អាយុ៤៣ឆ្នាំ ស្នាក់នៅ​ផ្ទះជួល នៅក្នុង​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ និង៤,ឈ្មោះ ឃុំ ពាង អាយុ៤៩ឆ្នាំ ជា​មន្ត្រី​យោធា​ផង​និង​រត់​ម៉ូតូ​រ៉​ម៉ក​កង់​បី​ផង ស្នាក់​នៅក្នុង​បន្ទាយ​កងទ័ពអាកាស ស្ថិតក្នុង​ភូមិ​តា​ងួន១ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

នៅ​មុនពេល​កើតហេតុ បុរស​ដែល​រងគ្រោះ​បាន​បើករថយន្ត​របស់ខ្លួន ទៅ​ឈប់​ចត​នៅតាម​ចិញ្ចើមផ្លូវ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​រង់​ចំ​ហៅ​ម៉ូយ​ពេលនោះ ក៏ត្រូវ​ជនដៃដល់ មក​ស្ដីបន្ទោស​ទៅ​ជនរងគ្រោះ​ថា ចត​រថយន្ត​លើ​ទីតាំង​របស់​ពួកគេ ដែល​បាន​ចត​រាល់ថ្ងៃ និង​ច្រើន​ឆ្នាំ​ម​ម​ហើយ។ មិនតែប៉ុណ្ណោះ​បាន​ដេញ​ឲ្យ​បើករថយន្ត​ចេញ​ទៀតផង ប៉ុន្តែ​បុរសរងគ្រោះ​មិន​ព្រម​ចេញ​ឡើយ ទើប​បង្ក​ឲ្យ​មានទំនាស់​ពាក្យសម្ដី​កើតឡើង លុះ​ក្រោយមក​ពេលដែល​ជនរងគ្រោះ​ភ្លេចខ្លួន ក្រុម​ជនដៃដល់​បាន​លួច​វាយ​ក្បាល១អាយកូម ពីក្រោយ​បណ្ដាល​ឲ្យ​រងរបួស ទើប​មានការ​វាយ​តដៃ​គ្នា​ទៅវិញទៅមក បង្ក​ការភ្ញាក់ផ្អើល​ហើយ​នគរបាល​ប៉ុស្ដិ៍​កា​កាប ចុះទៅ​ចាប់ខ្លួន​នាំទៅ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​តែម្ដង៕

 

Source: national-news

Comments