ដូនចាស់​ម្នាក់​រអិល​ជើង​ធ្លាក់​ក្នុង​ស្រះ​ស្លាប់ នៅ​មាត់​ស្រះ

0
42

កណ្ដាល៖  នៅ​ថ្ងៃទី១៣ខែ១០ ឆ្នាំ២០១៧ វេលា​ម៉ោង០៥:០០ នាទី មាន​ករណី​លង់ទឹក​កើតឡើង​នៅ​ចំនុច​ស្រះ​ទឹក​របស់​ឈ្មោះ​ជាប ស្រី ភូមិ​ត្រើយ​ត្រឹង ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល។ ជនរងគ្រោះ​ឈ្មោះ ហ៊ ស្រាយ ភេទ​ស្រី អាយុ៧០ឆ្នាំ ជនជាតិខ្មែរ មុខរបរ-ជរា មាន​ទីលំនៅ​ភូមិ​ត្រើយ​ត្រឹង ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ។

មុន​កើតហេតុ​គាត់​បាន​ចេញទៅ​បត់ជើងតូច​នៅក្រោយ​ផ្ទះ​ក៏​ឃើញ​ភ្លើង​ពិល​នៅលើ​ខ្នង​ស្រះ​ទឹក រួច​ក៏​ដើរទៅ​មើលឃើញ​ស្បែកជើង​អណ្ដែត​ទឹកស្រះ ។ ដោយមាន​ការសង្ស័យថា​យាយ ស្រាយ គាត់​ធ្លាក់ទឹក​ព្រោះ​គាត់​ឧស្សាហ៍​មក​រើស​ដូងទុំ​នៅទីនេះ ភ្លាមនោះ​ក៏បាន​ទៅប្រាប់​បងប្អូន​អ្នកជិតខាង ទៅ​មើល​រួច​ចុះ​រាវ​ក៏​ប្រទះឃើញ​សព ហើយ​ស្រង់​ឡើងគោក​រួច​រាយការណ៍​អោយ​សមត្ថកិច្ច។ បន្ទាប់មក​កម្លាំង​ជំនាញ​ស្រុក ប៉ុស្តិ ក្រុមប្រឹក្សាឃុំ ភូមិ ពិនិត្យ​សព​ពុំមាន​ស្នាក​ស្នាម​អ្វី​គួរអោយកត់សម្គាល់​ឡើយ។ក្រោយពី​ពិនិត្យ​រួច​សព​បាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

 

Source: national-news

Comments