ភ្ញាក់ផ្អើល ! ប៊េ​ប៊ី និង​សារាយ ស​ក្ខ​ណា លេង​ស្ទីល​ថើប​មាត់ នៅក្នុង​ទឹក ធ្វើ​ឲ្យ….

0
6

 (ភ្នំពេញ)៖ ជាក់ស្ដែង ថ្មី​នេះ ពិធី​ការិនី បេ​ប៊ី បាន​នាំ​អ្នកនាង សារាយ ស​ក្ខ​ណា ទៅ​ក្លឹប​ហាត់ប្រាណ ថែមទាំង​បាន​ទៅ​ហែល​ទឹក យ៉ាង​សប្បាយរីករាយ ហើយ​អ្វីដែល​កាន់តែ​ពិសេស​ជាង​នេះ កញ្ញា បេ​ប៊ី បាន​ចាប់​អ្នកនាង សារាយ ស​ក្ខ​ណា ថើប​មាត់​នៅក្នុង​អាងទឹក​ទៀតផង។

ពិធី​ការិនី​សំដី​ចាក់ទឹកមិនលិច កញ្ញា ប៊េ​ប៊ី ដែល​ត្រូវបាន​គេ​ស្គាល់​ថា នាង​គឺជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍ MyTV ដោយសារ​តែមាន​សិល្បៈ​និយាយ​ពី​កំណើត ជំរុញ​ឲ្យ​នាង​ក្លាយជា​ពិធី​ការិនី ដ៏​មាន​ប្រជាប្រិយភាព​មួយ​ដួង ប្រចាំ​ស្ថានីយ៍ទូរទស្សន៍ MyTV ព្រមទាំង​ទទួលបាន​ការស្រឡាញ់ រាប់អាន​ច្រើន​ពី​មិត្ត​រួម​អាជីព​ផងដែរ។ ក្នុងនោះ គេ​សង្កេតឃើញថា កញ្ញា បេ​ប៊ី បានបង្ហាញ​ទំនាក់ទំនង យ៉ាង​ជិតស្និទ្ធ​ជាមួយ អ្នកនាង សារាយ ស​ក្ខ​ណា ក្នុង​ទំនាក់ទំនង​មិត្ត​រួមការ​ងារ ជាពិសេស គេ​តែងតែ​ឃើញ អ្នក​ទាំងពីរ ដើរលេង​ទៅ​ក្រៅ​ជាមួយគ្នា ជា​ញឹកញយ​ទៀតផង។

សម្រាប់​ទស្សនិកជន​ប្រហែលជា​គិតថា នេះ​ជា​ទង្វើធម្មតាៗ ដែល​គេ​គ្រប់គ្នា​អាចធ្វើ​បាន​ទាំងអស់ ប៉ុន្តែ​សម្រាប់ ពិធី​ការិនី បេ​ប៊ី និង​សារាយ ស​ក្ខ​ណា បានបង្ហាញ​ឲ្យ​មហាជន​បានដឹង ពី​ទំនាក់ទំនង​ដ៏​ស្អិតល្មួត និង​មិត្តភាព​មួយ​ដ៏​រឹងមាំ។ ពិតមែនតែ​មិត្តភាព​មួយ​ល្អ មិន​អាស្រ័យទៅលើ​សកម្មភាព ប៉ុន្តែ​បើ​សកម្មភាព​កាន់តែ​ឃ្លាតឆ្ងាយ មិត្តភាព ក៏​ឃ្លាតឆ្ងាយ​តាម​ហ្នឹង​ដែរ។ មួយវិញទៀត គេ​កម្រ​នឹង​ឃើញ សិល្បករ-សិល្បការិនី រូប​ណា ហ៊ាន​បញ្ចេញ​ទំនាក់ទំនង​មិត្តភាព ឲ្យ​មហាជន​បានដឹង​ជា​សាធារណៈ តាមរយៈ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក បែបនេះ​ណាស់។

យ៉ាងណាមិញ មាន​មហាជន បាន​កោតសរសើរ និង​សប្បាយចិត្ត ដែល​បានឃើញ ពី​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង ពិធី​ការិនី បេ​ប៊ី និង​អ្នកនាង សារាយ ស​ក្ខ​ណា ហើយ មហាជន​សង្ឃឹមថា ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​នឹង​ល្អ​បែបនេះ​រហូត ខណៈ​មាន​សិល្បករ-សិល្បការិនី កំពុង​តែមាន​ភាព​រង្គោះ​រង្គើ​នឹង​គ្នា ដោយសារតែ​មិនចេះ​យោគយល់ អធ្យាស្រ័យ នឹង​គ្នា​នេះឯង៕

 

Source: national-news

Comments