សាកសព​នារី​វ័យក្មេង​ម្នាក់ ជា​សិស្ស​វិទ្យាល័យ​ពោធិ៍សាត់​ត្រូវ​ជន​មិន​ស្គាល់មុខ​បាន​វាយ​សម្លាប់ ករណីនេះ​ប្លន់​ឬក៏​រំលោភ​សេពសន្ថវៈ?

0
8

(ពោធិ៍សាត់)៖ កាលពី​ថ្ងៃទី១២ខែតុលា​ឆ្នាំ២០១៧ សាកសព​នារី​វ័យក្មេង​ម្នាក់​ជា​សិស្ស​វិទ្យាល័យ​ពោធិ៍សាត់​ត្រូវ​ជន​មិន​ស្គាល់មុខ​បាន​វាយ​សម្លាប់​ក្រោយពី​មាន​សកម្មភាព​ប្លន់​ឬក៏​រំលោភ​សេពសន្ថវៈ។សព​ត្រូវគេ​ប្រទះឃើញ​នៅជាប់​ខាងត្បូង​ផ្លូវជាតិ​លេខ៥ ខាងមុខ​អតីត​ដីចំការ​លោក​អ៊ុង សាមី​ស្ថិត​ក្នុងភូមិ​តាកែវ​លើ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ។

សព​នារី​រងគ្រោះ​ត្រូវ​អ្នក​ចោម​មើល​ស្គាល់​មានឈ្មោះ​រ៉​ន សុ​ជាម អាយុ២០ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជំរំ​សៀម សង្កាត់​លលក.ស រៀន​ថ្នាក់​ទី​១២L វិទ្យាល័យ​ពោធិ៍សាត់ ។សព​មាន​ស្នាម​មុត​ផុង​លលាដ៍ក្បាល​ត្រង់​ថ្ងាស និង​ចិញ្ចើម​ខាងឆ្វេង បាក់​ក្ដោងច្រមុះ បាក់ក និង​ប្រឡាក់​ឈាម​ជោក​ក្បាល ។ សព​ស្ថិតក្នុង​សំលៀកបំពាក់​អាវយឺត​ក្នុង​ពណ៌​ស​ដៃខ្លី អាវយឺត​ក្រៅ​ដៃ​វែង​ពណ៌​ផ្កាឈូក ស្លៀកខោ​ការ៉ូ.ស-ខ្មៅ​ត្រឹម​ជង្គង់។

ស្ដ្រី​ជា​ម្ដាយ​ឈ្មោះ​ស៊ុន រ៉េត អាយុ៤២ ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ទាំង​ទឹកភ្នែក​ថា កូនស្រី​របស់គាត់​នេះ​បាន​ជិះ​កង់​ចេញពីផ្ទះ​នៅ​ភូមិ​ជំរំ​សៀម​តាំងពី​ម៉ោង៣រសៀល​ម្ល៉េះ​នាង​បាន​ជួល​ផ្ទះមួយ​នៅ​ម្ដុំ​ផ្សារ​ចាស់​ដើម្បី​ស្នាក់នៅ​រៀនសូត្រ។ កន្លងមក​នាង​ចេញមក​រៀនបាត់ៗហើយក៏​មិនដឹងថា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ណា​ទេ​ក៏​ឮដំណឹង​ថា​នាង​ស្លាប់​បែបនេះ។មន្ដ្រី​សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋាន​ថា ករណីនេះ​មិនមែនជា​រឿង​ប្លន់​ទេ គឺជា​រឿង​ស្នេហា​ដែល​អាច​និយាយបានថា ខាង​ប្រុស​លួង​លោមនាង​ដើម្បី​រួម​រ័ក្ស។

ប៉ុន្ដែ​ដោយសារ​នាង​មិន​ព្រម​ទើប​ខាង​ប្រុស​ខ្លាច​បែក​រឿង​ក៏​ឈានដល់​ការ​វាយ​សម្លាប់​បំបិទ​ភស្ដុតាង​តែម្ដង។ ពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​រក​ជនដៃដល់​ដើម្បី​ឃាត់ខ្លួន​មក​ផ្ដន្ទាទោស​តាមច្បាប់ ៕

 

Source: national-news

Comments