រន្ធត់​ខ្លាំងណាស់ ! រថយន្ត​និង​ម៉ូតូ​បុក​គ្នា បណ្តាល​ឲ្យ​បុរស២នាក់​ស្លាប់

0
29

ខេត្តសៀមរាប ៖ នៅ​ថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៧ វេលា​ម៉ោង ១៨និង១០ នាទី​យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្តបុក​ម៉ូតូ បណ្តាលអោយ​មនុស្ស​ស្លាប់​ពីរ​នាក់ នៅ​ចំណុច​ផ្លូវ​ប្រសព្វ​ផ្លូវជាតិ​លេខ៦ និង ផ្លូវជាតិ​លេខ ៦៨ថ្មី កែង​អក្សរ​តេ (T) ស្ថិត​ក្នុងភូមិ កំពង់​ថ្កូវ២ ឃុំ កំពង់​ថ្កូវ។

ជនរងគ្រោះ​ឈ្មោះ កែវ សុខុម ភេទ ប្រុស ឆ្នាំ​កំណើត ០១.០៤.១៩៥៦ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់​ទីលំនៅ ភូមិ កំពង់​ថ្កូវ១ ឃុំ កំពង់​ថ្កូវ ស្រុក ក្រឡាញ់ ខេត្តសៀមរាប បើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៍​ខ្មៅ សេរី​ឆ្នាំ២០១៦ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1N-4939 (ស្លាប់) ។ ចំណែក​រថយន្ត​បង្ក​មាន​គ្នា​ពីរ​នាក់ ទីមួយ​ឈ្មោះ ឡាយ ចិ​ត្រា ហៅ​ប្រុស ភេទ ប្រុស អាយុ ៣៣ឆ្នាំ (ជា​អ្នកបើកបរ​រថយន្ត) ទីលំនៅ​ភូមិ ភ្នំ​លៀប​ខាងលិច ឃុំ ភ្នំ​លៀប ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ (របួសធ្ងន់) ទី​ពីរ​ឈ្មោះ ឈួ​ង វ៉ាន់​ស៊ី ភេទ ប្រុស អាយុ ៤៦ឆ្នាំ (ជា​អ្នករួមដំណើរ) ទីលំនៅ​ភូមិ ភ្នំ​លៀប​ខាងលិច ឃុំ ភ្នំ​លៀប ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ (ស្លាប់) រ​ថយ​នប​ង្ក្ត​ម៉ាក កាមរី​បា​ឡែ​ន ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-6782។

រថយន្ត​និង​ម៉ូតូ​បើកបរ​ស្រប​ទិស​គ្នា​ពី​ទិសខាងកើត ទៅ​ទិស​ខាងលិច​ដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​បង្ក​បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ និង អ្នករួមដំណើរ​ក្នុង​រថយន្ត បាន​ស្លាប់​នៅ​និង​កន្លែង​តែម្តង ចំពោះ​រថយន្ត​បាន​រ៉េ​ចង្កូត​ធ្លាក់ទឹក អ្នក​បើ​បររថ​យន្ត​រងរបួស​ធ្ងន់ សមត្ថកិច្ច​យើង​បាន​ជួយសង្គ្រោះ​អូស​ចេញពី​ក្នុង​រថយន្ត បញ្ជូនទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​ខាង​ជំនាញ​បាន​យកមក​រក្សាទុក​នៅ​អ​ធី​ការ​នគរបាល​ស្រុក ៕


Source: national-news

Comments