បុរស​ម្នាក់ លួងលោម​នារី​វ័យ១៦ឆ្នាំ រំលោភ​បានសម្រេច​ម្តង តែ​ត្រូវ…

0
7

កំពត៖ កាលពី​រសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​បាន​លួងលោម​រំលោភ​នារី​វ័យ១៦ឆ្នាំ​ម្នាក់​បានសម្រេច​ម្តង ដោយ​ការឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង នៅ​ចំណុច​ភូមិ​ស្រែ​ចែង ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត។

បុរស​ជា​ជនដៃដល់​នេះ មានឈ្មោះ សៅ ណុប អាយុ២២ឆ្នាំ មាន​ទី​លំ​ន​ក្នុងភូមិ​ឃុំ​កើតហេតុ ចំណែក​នារី​រងគ្រោះ​មាន​ឈ​ញ​មោះ ផ.ភ.ត អាយុ១៦ឆ្នាំ ត្រូវបាន​ជនសង្ស័យ​ខាងលើ​លួងលោម​នាំ​នាង​ទៅ​រំលោភ​បានសម្រេច​កាលពី​វេលា​ម៉ោង១១និង៣០នាទី​យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១។  ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ខាងលើ​តៅ​ធ្វើការ​សាកសួរ​បន្ថែម កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់៕


Source: national-news

Comments