អគ្គិភ័យ​ឆាបឆេះ​ផ្ទះមួយ​ខ្នង ជា​ការិយាល័យ​ជនបរទេស នៅ​ភ្នំពេញ

0
7

ភ្នំពេញៈ កាលពី​វេលា​ម៉ោង៣និង៥០នាទី​ទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ផ្ទះមួយ​ខ្នង ដែលជា​ការិយាល័យ​ជនបរទេស សម្រាប់​ធ្វើការ យប់​ឡើង​យប់​ចាក់សោ​ទុកចោល ក៏ប៉ុន្តែ​មាន​អ្នក​អុំ​ស្រី​ម្នាក់​ដែរ ប្រចាំការ​នៅផ្ទះ​នោះ ត្រូវ​អគ្គិភ័យ​ឆាបឆេះ ផ្ទះ​លេខ 21CD ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ១៨៤ កែង​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

មុនពេល​កើតហេតុ ផ្ទះ​នោះ​គឺជា​ការិយាល័យ​របស់​ជ​នប​រទេស ធ្វើការ​តែ​ព្រឹក និង​ពេល​ថ្ងៃ ចំណែក​យប់​ទ្បើង​ចាក់សោរ​ចោល ក៏ប៉ុន្តែ​មាន​អ្នក​អុំ​ស្រី​ម្នាក់​ដែរ ប្រចាំការ​នៅផ្ទះ​នោះ ។

មុនពេល​ភ្លើង​ឆេះ​នេះ គឺ​រូបគាត់​កំពុង​លង់លក់​ក្នុង​ដំណេក ស្រាប់តែ​លឺ​សំ​ទ្បេ​ង និង​ផ្សែង​ចេញពី​បន្ទប់​ជាន់​ទី២ ដែល​ជាប់​ដាក់​ឯកសារ ហើយភ្លាមៗ នោះ​គាត់​ក៏​ចាក់សោរ​ចូលទៅ​មើល ក៏​បានឃើញ​ទុស្សេ ខ្សែភ្លើង ហើយ​គាត់​ស្ទុះ​ទៅ បិទ​ប៉ា​រ៉ែត​ភ្លើង តែ​ជា​អកុសល នៅតែមាន​អណ្តាតភ្លើង​ឆាបឆេះ ហើយ​គាត់​ចាក់សោ​រត់​ចេញមកក្រៅ​ស្រែក​ឆោឡោ សុំអោយ​គេឯង​ជួយ​ពន្លត់ភ្លើង​ដែល​កំពុង​ឆេះ​នោះ ភ្លាមៗអ្នកជិតខាង និង​ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​នោះ ក៏​ផ្អើល​មានការ​អន្តគ​មន៍ភ្លាមៗពី​អង្គភាព​សង្គ្រោះ​និង​ពន្លត់​អគ្គិភ័យ ។

សមត្ថកិច្ច​បាន ប្រើ​រយៈពេល​ជិត១ម៉ោង ទើប​គ្រប់គ្រង​ស្ថានភាព​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​ទ្បាន​ទឹក​អស់​ចំនួន៨គ្រឿង របស់​អង្គភាព​សង្គ្រោះ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ពន្លត់ភ្លើង​ដែល​បាន​ឆាបឆេះ​ផ្ទះ​ខាងលើ។

ការិយាល័យ​ជនបរទេស​នេះ ជា​ប្រភេទ​ផ្ទះ ថ្ម​ក្រោម ខាងលើ​ឈើ មាន​ទំហំ​៤x៦ និង​រាលដាល​ដល់ផ្ទះ​របស់​ប្រជាពលរដ្ឋ ជាន់​ទី១ ទំហំ​៤x៤ ជញ្ជាំង​ឈើ​ប្រក់ស​ង្ក័​សី  ហើយ​ចំពោះ​គ្រោះ​អគ្គិភ័យ​នេះ មិន​បង្ក​ឲ្យ​មាន​មនុ​ស្សណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ៕


Source: national-news

Comments