គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ គ្មាន​អ្នកស្លាប់ មានតែ​របួស៦នាក់

0
8

(ភ្នំពេញ)៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន៤លើក បណ្ដាល​ឲ្យ​របួសស្រាល២នាក់ និង​របួសធ្ងន់៤នាក់។

ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង៤លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន៣គ្រឿង រថយន្ត​តូច៥គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន និង​ស្រវឹង។

សូមបញ្ជាក់ថា រយៈពេល១២ថ្ងៃ ខែតុលា ឆ្នាំ២០១៧នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន៨៩លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន៣៣នាក់ របួសធ្ងន់​ចំនួន៨៧នាក់ និង​របួសស្រាល​ចំនួន៣១នាក់៕


Source: national-news

Comments