អ្នកនាង មាស សុខ​សោភា មួយរយៈ​នាង​ហាក់ដូច​ជាមាន​ប្រជាប្រិយ​ភាពខ្លាំង តែថ្មីៗនេះ​ហាក់ដូច…

0
5

 (ភ្នំពេញ)៖ តាមរយៈ​រូបភាព​ជាច្រើន​សន្លឹក​ទាំ​ង​នោះ អ្នកនាង មាស សុខ​សោភា បាន​ផ្តិត​យក​ទេសភាព​ព្រៃឈើ​ដ៏​ស្រស់ស្អាត ជាមួយនឹង​ផ្ទៃមេឃ​ខៀវស្រងាត់ នៅ​តំបន់​ព្រៃ​នៃ​ខេត្តកំពង់ធំ។ ការបង្ហាញ​រូបនេះ អ្នកនាង មាន​គោលបំណង ចង់​ឲ្យ​អ្នកជំនាន់ក្រោយ​ចូលរួម​អភិរក្ស​ព្រៃឈើ ការពារ​ព្រៃឈើ និង ចេះ​ស្រលាញ់​ថែរក្សា​ព្រៃឈើ​ឲ្យ​នៅ​គង់វង្ស យូរអង្វែង ព្រោះ​ព្រៃឈើ​មាន​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព​មនុស្ស ជាពិសេស​វា​ផ្ដល់​ខ្យល់​អុកស៊ីសែន​ដ៏​ល្អ​បំផុត សម្រាប់​ឲ្យ​មនុស្ស និង សត្វ ស្រូបយក​ខ្យល់​ដង្ហើម​បាន​យ៉ាង​ល្អ​ផងដែរ។

កំពូល​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព ប្រចាំ​ផលិតកម្ម​ថោ​ន អ្នកនាង មាស សុខ​សោភា មួយរយៈ​នេះ​នាង​ហាក់ដូចជា មាន​ប្រជាប្រិយ​ភាពខ្លាំង ខណៈ​ថ្មី​នេះ​នាង​បាន​ចូលរួម ក្នុង​វេទិកា​ជាតិ​ទី​ពីរ ស្ដីពី «ការការពារ និង​អភិរក្ស ធនធានធម្មជាតិ» ព្រមទាំង​បានធ្វើ​បទ​បង្ហាញ និង​មាន​សំណូមពរ​មួយចំនួន ចង់បាន​សួនច្បារ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​ច្រើន ជា​រាល់ថ្ងៃ​ទៀតផង។ ដោយឡែក នៅមុននេះ​បន្តិច អ្នកនាង​បានបង្ហាញ​រូបភាព​ជាច្រើន​សន្លឹករ​បស់​នាង​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​ពោល​ពេញ​ដោយ​ធម្មជាតិ​ពណ៌​បៃតង និង ទេសភាព​ព្រៃឈើធំៗ ព្រមទាំង​មាន​សរសេរ​ពាក្យពេចន៍​យ៉ាងខ្លី រយ​លាន​អត្ថន័យ ពោលគឺ​នាង​ចង់​បំផុសគំនិត ឲ្យ​ប្រជាជន​ខ្មែរ​ចូលរួម​ស្រលាញ់ និង ការពារ​ធនធានធម្មជាតិ ឲ្យ​បានល្អ ទាំងអស់គ្នា ។

គួរ​បញ្ជាក់ថា តារាចម្រៀង​សម្លេង​ស្រទន់ អ្នកនាង មាស សុខ​សោភា ត្រូវបាន​គេ​ដឹងថា អ្នកនាង​ចូលចិត្ត ស្រឡាញ់​នឹង​បរិយាកាស​ធម្មជាតិ​ណាស់ ជាពិសេស​ពាក់ព័ន្ធ​នឹង​ធម្មជាតិ នាង តែងតែ​ចូលរួមចំណែក​ថែរក្សា​ជានិច្ច។ ជានិច្ចកាល គេ​សង្កេតឃើញថា អ្នកនាង ចូលចិត្ត​ផ្ដិត​យក​រូបភាព ដែល​ពោល​ពេញ​ដោយ​ធម្មជាតិ​ស្រស់បំព្រង ខ្យល់អាកាស​បរិសុទ្ធ និង ជា​តំបន់​ធម្មជាតិពិតៗទៀតផង៕

 

Source: national-news

Comments