ធ្លាយរឿងលោក វ៉ា សុធា ប្រធានមន្ទីរហិរញ្ញវត្ថុ រាជធានីភ្នំពេញ ប្រព្រឹត្រអំពើពុករលួយ

0
14

រាជធានីធានីភ្នំពេញ ៖ អំពើពុករលួយ ដែលមានលក្ខណជាប្រព័ន្ធ កំពុងតែកើត មានយ៉ាងធ្ងន់ធ្ងរ នៅក្នុងមន្ទីរសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ដែល មានលោក វ៉ា សុធា ជាប្រធានមន្ទីរ ។

ប្រភពបានអោយដឹងថា លោក វ៉ា សុធា សព្វថ្ងៃ កំពុងតែធ្វើការឃុបឃិតជាមួយមន្ត្រីសំខាន់ៗជាពិសេសប្រធាន-អនុប្រធានការិយាល័យថវិកានឹងការិយា ល័យថវិកាថ្នាក់ក្រោមជាតិ ដោយការទាមទារប្រាក់ពី តាមបណ្ដាមន្ទីរ នឹងរដ្ឋ បាលក្រោមជាតិ (រដ្ឋបាលខ័ណ្ឌ) ក្រុមហ៊ុន ខណះពេលពួកគេរត់ការសុំដកសាច់របស់ខ្លួននោះ។ចំំពោះមន្ទីរ នឹង រដ្ឋបាលក្រោមជាតិ ក្រុមហ៊ុន ដែលរត់ឯកសារឆ្លងមន្ទីរសេដ្ឋកិច្ច នឹងហិរញវត្ថុ របស់លោក វ៉ា សុធា គឺត្រូវបង់ប្រាក់សេវាក្រៅផ្លូវការជូន លោកប្រធានមន្ទីរនឹងមន្ត្រីជំនាញក្នុងមន្ទីរទាំងនោះតាមមុខងារ នឹង តួនាទីដោយ ជៀសមិនផុត។

ប្រភពប្រាប់បន្តថា លោកប្រធានមន្ទីរ វ៉ា សុធា ក៏បានធ្វើការឃុបឃិតជាមួយលោក ប៊ុតសារ៉េត ប្រធានអង្គភាពលទ្ធកម្មសាលារាជធានី ក្នុងការធ្វើលទ្ធកម្ម សេះហោះ ក្នុងការសាងសង់សំណង់ នឹងផ្គត់ផ្គង់ទំនិញសម្ភារៈជូន ជាហេតុធ្វើអោយតម្លៃសំណង់ ឬ សម្ភារៈ ទំនិញដែលក្រុមហ៊ុនទាំងនោះ មានតម្លៃខ្ពស់ជាងទីផ្សារខាងក្រៅទ្វេដង ដែលនាំអោយរដ្ឋបាត់បងថវិកាជាតិ ក្នុងមួយឆ្នាំៗមិនតិចជាងរាប់ពាន់លានរៀល ។ ហើយ ផលប្រយោជន៍ទាំងនោះ បានទៅលើបក្ខពួកគេចែកគ្នាធ្វើអ្នកមានរហូតក្លាយជាសេដ្ឋីម្នាក់ៗដោយអំពើពុករលួយនោះទៀតផង។

លោកប្រធានមន្ទីរ វ៉ា សុធា ក៏បានទទួលប្រយោជន៏ជាច្រើន ពីក្រុមហ៊ុនអ្នក ម៉ៅការភាស៊ី នឹងបញ្ហាជាច្រើន ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និយាយអោយចំរាល់ការងារមន្ទីររដ្ឋបាលថ្នាក់ជាតិ ក្រុមហ៊ុនរកស៊ីពាក់ព័ន្ធនឹងអ្នកជួលទ្រព្យសម្បត្តិរដ្ឋ សុទ្ធតែត្រូវបានបងប្រាក់សេវាទឹកតែមួយចំនួនអោយ ពួកគេដោយជៀសមិនរួច ទៅតាមទំហំទឹកប្រាក់ តិចនឹងច្រើន នឹងទៅតាមមុខមាត់ របស់អ្នក រត់រកសេវាទាំងនោះ។ កត្តាទាំងអស់នេះ បានធ្វើអោយគណបក្សប្រជាជនកម្ពុជា បាត់សម្លេងឆ្នោត ពីរមួយអាណត្តិទៅមួយអាណត្តិ ជាបន្តបន្ទាប់ ដោយ សារមន្ត្រីថ្នាក់ក្រោម មិនអនុវត្តតាម បទបញ្ជាថ្នាក់លើ មេកើយរបស់ខ្លួន ប្រឆាំងទៅនឹងកំណែទម្រុងស៊ីជម្រៅ របស់ប្រមុខរាជរដ្ឋា ភិបាលដឹកនាំ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងប្រធានគណបក្សប្រជាជនកម្ពុជា ។

ករណីនេះ កន្លងមក មិនត្រូវបានបែកធ្លាយ ដោយសារលោកប្រធានមន្ទីរ វ៉ា សុធា ជាមនុស្ស ពូកែកាយកប់រឿង នឹងចេះដោះស្រាយ ជាមួយក្រុមអធិការកិច្ច នឹង ក្រុមសវនកម្ម របស់ក្រសួងហិរញវត្ថុ ទើបមកដលពេលនេះបានធ្វើអោយលោក វ៉ា សុធា ហ៊ានជិះសេះលែងដៃ តាមអំពើចិត្តនោះ៕


Source: national-news

Comments