បុរស​ម្នាក់ ជិះ​ម៉ូតូ​ស្រាប់តែ​ខ្យល់គ រ៉េ​ចង្កូត​ម៉ូតូ​ជ្រុល​ទៅបុក​ដែក​ដែល​ដាក់​ចោល​ប្រប​ចិញ្ចើមថ្នល់​ស្លាប់ នៅ​ប៉ៃលិន

0
8

ប៉ៃលិនៈ កាលពី​រសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ បុរស​ម្នាក់ ខណៈ​កំពុង​ជិះ​ម៉ូតូ​ស្រាប់តែ​ខ្យល់គរ រ៉េ​ចង្កូត​ម៉ូតូ​ជ្រុល​ទៅបុក​ដែក​ដែល​គេ​ដាក់​ចោល​ប្រប​ចិញ្ចើមថ្នល់​ស្លាប់​យ៉ាង​អាណោចអាធម៌ នៅ​ចំណុច​ភូមិ​ទួល​ខៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

ជនរងគ្រោះ​ឈ្មោះ ផល សុខា អាយុ៣២ឆ្នាំ រស់នៅ​ភូមិ​គ្រួស​ក្រហម ឃុំ​អូរ​ដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង (ស្លាប់​នៅនឹងកន្លែង)។ ធ្វើដំណើរ​តាម​ម៉ូតូ១គ្រឿង ម៉ាក​ហុងដា​វ៉េវ គ្មាន​ស្លាក​លេខ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ វាស់វែង ហើយ​បានប្រគល់​ឲ្យ​បងប្អូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ សមត្ថកិច្ច​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​មក​យក៕


Source: national-news

Comments