បុរស​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​សន្លប់​ក្នុង​ថ្លុកឈាម​បន្ទាប់ពី​ជិះ​ម៉ូតូ បុក​គូទ​រថយន្ត​ធុន​ធ្ងន់​ចត​ស្ងៀម​

0
8

​ខេត្តកណ្តាល ៖ បុរស​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង​ក្នុង​ថ្លុកឈាម​បន្ទាប់ពី​ជិះ​ម៉ូតូ​ពេលយប់​បាន​បុក​គូទ​រថយន្ត​ធុន​ធ្ងន់​ចត​ស្ងៀម​នៅលើ ចិញ្ចើមផ្លូវ​ពេញទំហឹង ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃទី​១១ ខែ តុលា ឆ្នាំ​២០១៧ លើផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៩-៣០ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ឃ្លាំង​ស្បែក ឃុំ កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។ ក្រោយ​កើតហេតុ​អ្នកបើករថយន្ត​បាន​រត់​គេចខ្លួនបាត់ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ លាស់ ភារ​ម្យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​ប្រក់​ក្តារ ឃុំ​វិហារ ហ្លួង ស្រុក​ពញាឮ ខេត្ត​កណា្ត​ល រួម​ដំណើរ​ដោយ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CR-30-32 ។ សមត្ថកិច្ច​បន្តថា ជនរងគ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​លើ​ចំណុច​ផ្លូវ​កើតហេតុ​ខាងលើ ក្នុង​ទិស ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​ធ្វើដំណើរ​មកដល់​កន្លែង​កើតហេតុ ក៏បាន​បុក​ពីក្រោយ​រថយន្ត​ផ្នែក​ខាងឆ្វេង ដែល​ចត ឈប់​នៅ​ស្រប​ទិស បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់ធ្ងរ ។ ចំណែក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក លេខ​ព្រះសីហនុ 3A-0840 ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា តាម​ការពិនិត្យ និង​វាស់វែង បាន​សន្និដ្ឋានថា មូលហេតុ​គឺ​ផ្តើមឡើង​ដោយសារ ម្ចាស់​រថយន្ត​ឈប់​មិនបាន​ដាក់​ភ្លើង​សញ្ញា​សម្គាល់ ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​យ៉ាង​ដូច្នេះ ៕

Source: economic-news

Comments