គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ បណ្ដាល​ឲ្យ​មនុស្ស២នាក់​របួសធ្ងន់ នៅលើ​ផ្លូវជាតិ​លេខ៤

0
5

(កំពង់ស្ពឺ)៖ កាលពី​ថ្ងៃទី១២ខែតុលា​ឆ្នាំ២០១៧ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស២នាក់​រងរបួស​ធ្ងន់​នៅលើ​ផ្លូវជាតិ​លេខ៤ចន្លោះ​គីឡូម៉ែត្រ​លេខ៧៣.៧៤ស្ថិតក្នុង​ភូមិ​តា​ឡា​ត់​ថ្មី​ឃុំ​អូរ​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ ។

មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ១២៥ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ1G9522បើកបរ​ដោយ​ឈ្មោះ ជា ជី​ម ភេទ​ប្រុស អាយុ៦៩ឆ្នាំ​ឌុប​ប្រពន្ធ​ឈ្មោះ សៅ ថុ​ន​អាយុ៦៣ឆ្នាំ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ចេក​ឃុំ អូរ​បើកបរ​ពី​កើ​តទៅ​លិច។លុះ​មក​ដ​ល៉​ចំណុច​ខាងលើ​ក៍​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក់​ហ៊ីយ៉ាន់ដាយ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ.3D.9067អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​បើក​ស្រប​ទិស​គ្នា​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​ពីរ​នាក់​ប្រី​ប្រពន្ធ​រងរបួស​ធ្ងន់។

ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើករថយន្ត​មក​ទុកចោល​ក្នុង​ក្រុមហ៊ុន​កិន​ថ្ម​តុង​ហ្វុ​ង​ហើយ​បើកទ្វារ​ចុះ​រត់​គេចខ្លួនបាត់ អ្នករងរបួស​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ។ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​រងចាំ​ការដោះស្រាយ​តាម​នីតិវិធី៕


Source: national-news

Comments