ក្រុមចោរប្លន់៧នាក់ ប្រដាប់​ដោយ​កាំភ្លើង​និង​ដាវ ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ ពី​បុរស​ម្នាក់ បានសម្រេច

0
9

ភ្នំពេញៈ កាលពី​វេលា​ម៉ោង៣និង១០នាទី ទៀបភ្លឺ​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅ​ម្តុំ​ស្តុ​ប​នាគ​វ័ន តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ ម៉ៅ ចាន់នី ភេទ​ប្រុស អាយុ២១ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​ទំនប់ទួលគោក ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ចំណែក ជនសង្ស័យ​មាន​គ្នា៧នាក់ (ប្រុស) ជិះ​ម៉ូតូ៣គ្រឿង​ម៉ាក និ​ច ពណ៌​ស ម៉ាក ស៊ុយ​ស៊ូ​គី លែ​ត ពណ៌​ស ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ១២៥ ពណ៌​ខ្មៅ (មិន​ចាំ​ស្លាក​លេខ) ប្រដាប់​ដោយ​ដាវ និង​អាវុធ បាន​ប្លន់​យក​ម៉ូតូ​ម៉ាក Zoomer X និង​ទូរស័ព្ទ Samsung បានសម្រេច។

នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បានធ្វើ​ដំណើរ​ចេញពី​កន្លែងធ្វើការ ដែល​នៅ​ខាងក្រោយ​វិទ្យាល័យ​បាក់​ទូក បំណង​ទៅផ្ទះ​ដោយ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Zoomer X ពាក់​ស្លាក​លេខ (ចាំតែ 7320)។ ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជនសង្ស័យ​ទាំង៧នាក់ ជិះ​ម៉ូតូ៣គ្រឿង មកពី​ក្រោយ ហើយ​ធាក់​ម៉ូតូ​របស់ខ្លួន​ឲ្យ​ដួល រួច​ទាញ​ដាវ និង​អាវុធ​មួយ​ដើម(មិន​ស្គាល់​ម៉ាក) មក​ភ្ជង់​ទៅលើ​ជនរងគ្រោះ រួច​វាយ​មួយ​ដៃ​ចំ​មុខ និង​លើកយក​ម៉ូតូ​របស់ខ្លួន និង​ទូរ​ស័​ទ្ទ​ដៃ​មួយគ្រឿង​ម៉ាក Samsung ទៅ​បាត់​ដោយ​សុវត្ថិភាព ដោយ​ជិះ​ឡើង​ទៅតាម​អាកាស​ស្ពាន៥មករា។

ក្រោ​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្វែង​រកមុខ​ជនសង្ស័យ​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕

 

Source: national-news

Comments